រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ

September 09, 2024 រតនៈ
រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ

រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ

ឈឺ​ធ្មេញ​មិន​ស្រួល​ទេ ហើយតម្លៃព្យាបាល​ធ្មេញ​ក៏​ថ្លៃ និង​ចំណាយ​ពេល​យូរ​ទៀត ហេតុ​នេះ សូមរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ផង។ បើ​ចង់​រក្សា​សុខភាព​មាត់​ធ្មេញ​យើង​បាន​ល្អ ត្រូវ​ដឹង​ពី​បញ្ហា​មាត់​ធ្មេញ​ឲ្យ​បាន​ច្បាស់ ខណៈ​បញ្ហា​ឧស្សាហ៍​កើត​មាន​ជា​ទូទៅ គឺ​រឿង​ពុកធ្មេញ​​តែ​ម្តង។ ១– បញ្ហាពុក​ធ្មេញ គ្នា​យើង​ប្រហែល​ធ្លាប់​ឮ​គេ​ថា​ពុក​ធ្មេញ ឬ​ធ្លាប់​ឆ្លងកាត់​បទ​ពិសេធន៍​ពុក​ធ្មេញ​ទៀត​ផង ប៉ុន្តែ​ភាគ​តិច​ណាស់​ដឹង​ច្បាស់​ពី​បញ្ហា​ពុក​ធ្មេញ​នេះ។ ត្រូវ​ដឹង​ថា ការ​ថែ​រក្សា​សុខភាព​មាត់​ធ្មេញ ជា​រឿង​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ប្រចាំ ហើយ​នៅ​ពេល​ធ្មេញ​យើង​មាន​បញ្ហា​ណា​មួយ ក៏​មិន​ត្រូវ​ព្រងើយ​កន្តើយ​ដែរ។ ឧទាហរណ៍​ជាក់​ស្តែង​មួយ ទោះ​គ្នា​យើង​រាង​ស្រស់​ស្អាត សង្ហា​ប៉ុណ្ណា​ក៏​ដោយ បើ​ប្រឈម​បញ្ហា​ពុក​ធ្មេញ យើង​ច្បាស់​ជា​បាត់​បង់​ទំនុក​ចិត្តលើក​ខ្លួន​ឯងមិន​ខាន។ បញ្ហា​ពុក​ធ្មេញ សម្តៅ​លើ​លក្ខខណ្ឌ​សុខភាព​មាត់​ធ្មេញ ខណៈ​ត្រូវ​ផ្ទៃ​ធ្មេញ ឬ​កាចា​ធ្មេញ​ត្រូវ​រង​ការ​បំផ្លាញ។ បញ្ហា​សុខភាព​នេះ កើត​ឡើង​នៅ​ពេល​បាក់តេរី​នៅ​ក្នុង​មាត់​យើង បង្កើត​អាស៊ីត​វាយ​ប្រហារ​លើ​កាចា​ធ្មេញ ហើយ​ពេល​ទុក​យូរៗ​ទៅ ជា​លទ្ធផល​នាំ​ឲ្យ​ធ្មេញ អាច​មាន​ប្រហោង ដែល​ចាស់ៗ​និយម​ហៅ​ថា ដង្កូវស៊ីធ្មេញ នឹង​បន្ត​រហូត​ដល់​បំផ្លាញ​ធ្មេញ​យើង បាក់​អស់​ទាំង​ស្រុង​តែ​ម្តង និង​ឆ្លង​ទៅ​កាន់​ធ្មេញ​ដទៃ​ទៀត។ ២– រោគ​សញ្ញា​ពុក​ធ្មេញ បញ្ហា​ពុក​ធ្មេញ អាច​មាន​រោគ​សញ្ញា​ជា​ច្រើន ដែល​បង្ហាញ​ពី​ស្ថានភាព​មិន​ល្អ កំពុង​កើត​មាន​ក្នុង​មាត់​របស់​យើង ខណៈ​រោគ​សញ្ញា​ជាក់​លាក់​មួយ​ចំនួន មាន​ដូច​ជា៖ – ឈឺធ្មេញ៖ បើ​ធ្មេញ​យើង​មាន​លេច​ចេញ​ពណ៌​ខៀវ ហើយ​ឈឺ​ចាប់​នៅ​ពេល​ថ្ងៃ និង​បន្ត​ឈឺ​ខ្លាំង​ឡើងៗ នោះ​ជា​ពេល​សមរម្យ​មួយ​គួរ​ទៅ​ជូប​ពេទ្យ​ធ្មេញ​ហើយ។ នៅ​ពេល​ហ្នឹង យើង​អាច​ដឹង​រោគ​សញ្ញា​ទាន់​ពេល​វេលា ហើយ​ទទួល​បាន​ការ​ព្យាបាល បញ្ហា​ពុក​ធ្មេញ​នឹង​អាច​ការពារ​បាន។ – សម្ពាធ​ធ្មេញ៖ ក្រៅ​ពី​ការ​ឈឺ​ចាប់ បញ្ហា​ពុក​ធ្មេញ នៅ​មាន​រោគសញ្ញា​ផ្សេង​ទៀត គឺ​ថា​គ្រប់​ពេល​យើង​ទំពារ ធ្មេញ​នឹង​មាន​សម្ពាធ​ធ្ងន់​ធ្ងរ​ខុស​ធម្មតា ហើយ​បើ​ប្រទះ​អាការៈ​បែបនេះ ឬ​សម្ពាធ​ធ្មេញ​មិន​ធ្លាប់​កើត​មាន​ពី​មុន វា​នឹង​ក្លាយ​ជា​រឿង​យើង​គួរ​តែ​បារម្ភ។ សម្ពាធ​នៅ​លើ​ធ្មេញ​មួយ​ចំនួន សុទ្ធ​តែ​បញ្ជាក់​ថា សុខភាព​មាត់​ធ្មេញ​យើង​មាន​បញ្ហា នឹង​អាច​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ពុក​ធ្មេញ។ – មាន​ខ្ទុះ​នៅ​ជុំ​វិញ​អញ្ចាញ​ធ្មេញ៖ បើ​សម្គាល់​ឃើញ​ថា ជុំ​វិញ​អញ្ចាញ​ធ្មេញ​មាន​ខ្ទុះ ​ច្បាស់​ណាស់ ជា​រោគ​សញ្ញា​មួយ​នៃ​ការ​ពុក​ធ្មេញ។ ករណី​នេះ ត្រូវ​ការ​ព្យាបាល​បន្ទាន់ ហើយ​បើ​យើង​មិន​បាន​ព្យាបាល ស្ថាន​ភាព​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​មិន​ខាន។ – មាន​រន្ធ​នៅ​លើ​ធ្មេញ៖ នេះ​ជា​រោគ​សញ្ញា​ផ្សេង​មួយ​ទៀត ហើយ​នៅ​ពេល​យើង​ពិនិត្យ​ច្បាស់​ថា មាន​រន្ធ ឬ​ប្រហោង​នៅ​លើ​ធ្មេញ​ណា​មួយ​នោះ មាន​ន័យ​ថា​ធ្មេញ​នោះ​ចាប់​ផ្តើម​ពុក​ហើយ។ ពេល​ខ្លះ រន្ធ​ទាំង​នេះ អាច​រក​ឃើញ​តាម​រយៈ​ពេទ្យ​ធ្មេញ ព្រោះ​ថាអាច​នឹង​តូច​ខ្លាំង ទាល់​តែ​ប្រើ​កាំ​រស្មី​អ៊ិចទន្តពេទ្យ ទើប​មើល​ឃើញ។ – ស្រៀវ​ធ្មេញ​ខ្លាំង៖ ស្រៀវ​ធ្មេញ ជា​សញ្ញា​ធម្មជាតិ​មួយ​របស់​រាងកាយ​យើង នៅ​ពេល​យើង​ញ៉ាំ​អ្វី​មួយ​ត្រជាក់​ខ្លាំង ឬ​ក្តៅ​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា យើង​នៅ​តែ​អាច​សម្គាល់​ឃើញ​ថា អាការៈ​ស្រៀវ​ធ្មេញ​ណា​មួយ​ខុស​ពី​ធម្មតា។ បើ​ពេល​ខ្លះ មាន​លាយ​ឡំ​នឹង​ការ​ឈឺ​ចាប់​ពេល​ញ៉ាំ ឬ​ផឹក អាហារ​ត្រជាក់ ឬក្តៅ ច្បាស់​ណាស់​វា​ជាសញ្ញា​ពុក​ធ្មេញ​ហើយ។ – ហើម និង​ឈាម​អញ្ចាញ​ធ្មេញ៖ បើ​អញ្ចាញ​ធ្មេញយើង​ចាប់​ផ្តើម​ឡើង​ហើម និង​មាន​ឈាម​ផង ក្នុង​ពេល​តែ​មួយ ក៏​ជា​ពេល​ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ​ហើយ។ បញ្ហា​ធ្មេញ​បែប​នេះ ត្រូវ​ចាត់​ទុក​ជា​រោគ​សញ្ញា​ពុក​ធ្មេញ​ធ្ងន់​ធ្ងរ ដែល​ជា​ធម្មតា ទាម​ទារ​ការ​ព្យាបាល​ជាបន្ទាន់។ រោគ​សញ្ញា​ពុក​ធ្មេញ​ទាំង ៦ ខាងលើ គឺ​គ្រប់​គ្រាន់​សម្រាប់​គ្នា​យើង កំពុង​បារម្ភ​សុខភាព​មាត់​ធ្មេញ​របស់​ខ្លួន អាច​យក​មក​វាយ​តម្លៃ​បាន។ ប៉ុន្តែ​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត អាច​ជា​លក្ខខណ្ឌ​នៃ​ការ​ពុក​ធ្មេញ រាប់​បញ្ចូល​ទាំងអុចៗ​លើ​កាចា​ធ្មេញ​ផង​ដែរ។ ធ្លាប់​សម្គាល់​ឃើញ​មាន​ស្នាម​អុចៗ​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត​លើ​កាចាធ្មេញ​ដែរ​អត់? បើ​ធ្លាប់ អ៊ីចឹង​ឆាប់​ទៅ​ជួប​ពេទ្យ​ភ្លាម ព្រោះ​នេះ​មាន​នៅ​ថា ធ្មេញ​យើង​កំពុង​តែ​ពុក។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។

អំពីមន្ទីរពេទ្យយើងខ្ញុំ

មន្ទីរព្យាបាលធ្មេញ ម៉ាយស្មាយ ប្តេជ្ញាផ្តល់ការថែទាំធ្មេញដែលមានគុណភាពខ្ពស់សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ក្រុមទន្តបណ្ឌិតជំនាញរបស់យើងធានានូវការព្យាបាលដ៏ល្អបំផុតដោយផ្តោតលើសុវត្ថិភាព និងអនាម័យ។

ម៉ោងធ្វើការ
  • ថ្ងៃចន្ទ - ថ្ងៃសុក្រ: 8:00 ព្រឹក - 6:00 ល្ងាច
  • ថ្ងៃសៅរ៍ - ថ្ងៃអាទិត្យ: 8:00 ព្រឹក - 5:00 ល្ងាច
ទំទាក់ទំទងយើងខ្ញុំ
  • ផ្ទះលេខ96C ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  • 012 994 704 / 088 31 32 168
  • info@mysmile.com
ទីតាំងមន្ទីរពេទ្យ

© 2024 My Smile Dental Clinic. All rights reserved.