រលាកអញ្ចាញធ្មេញទុកចោលយូរ អាចបង្កជាជំងឺផ្សេងទៀតលើរាងកាយ

September 09, 2024 រតនៈ
រលាកអញ្ចាញធ្មេញទុកចោលយូរ អាចបង្កជាជំងឺផ្សេងទៀតលើរាងកាយ

រលាកអញ្ចាញធ្មេញទុកចោលយូរ អាចបង្កជាជំងឺផ្សេងទៀតលើរាងកាយ

រលាកអញ្ចាញធ្មេញ កើត​ឡើង​ញឹក​ញាប់ និង​មាន​លក្ខណៈ​ស្រួច​ស្រាវ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ ឡើង​ក្រហម និង​ហើម​អញ្ចាញ។ វា​ជា​បញ្ហា​ទូទៅ ច្រើន​កើត​បាន​ទាំង​ក្មេង មនុស្ស​ចាស់ ហើយ​វា​ក៏​មិន​ប្រកាន់​ភេទ​ដែរ។ មួយ​វិញ​ទៀត បើ​មិន​ព្យាបាល​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ អាច​រាល​ដាល​ទៅ​ផ្នែក​ដទៃ​នៃ​រាង​កាយ​យើង​បាន​ថែម​ទៀត។ នៅ​ពេល​ដែល​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ បណ្ដាល​ឲ្យ​មេរោគ​ងាយ​ឆ្លង ចូល​ទៅ​តាម​សរសៃ​ឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់​ៗ​ដូច​ជា បេះ​ដូង សួត និង​បម្រែបម្រួល​សរីរាង្គ​ផ្សេងៗ។ នេះ​បើ​តាម​ការផ្សព្វផ្សាយរបស់​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​មួយ​ចំនួន​ដែល​អាច​កើត​មាន ដោយសារ​រលាក​អញ្ចាញ​ធ្មេញ៖ – ជំងឺ​បេះដូង – ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល – ជំងឺ​មហារីក​មាត់​ធ្មេញ – ជំងឺ​ទឹក​នោម​ផ្អែម – ជំងឺ​ពុក​ធ្មេញ ក្លិន​មាត់​មិន​ល្អ និង​បាត់បង់​ធ្មេញ – ជំងឺ​ពុក​ឆ្អឹង – ជំងឺ​រលាក​សន្លាក់ – កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ (សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ)។ ចំពោះ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ បង្ក​ដោយ​មូល​ហេតុ​ធំ​ចម្បង​មួយ គឺ​ពពួក​បាក់តេរី មាន​នៅ​ក្នុង​កំណក​កំបោរ​ព័ទ្ធ​ជុំ​វិញ​ធ្មេញ ក្នុង​រយៈ​ពេល​យូរ​នាំ​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ។ មូល​ហេតុ​ផ្សេងៗ​ទៀត​អាច​មក​ពីការ​ប៉ះ​ទង្គិច ការ​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី ការ​ដាក់​ធ្មេញ ឬ​ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជា​ដើម។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ចេះ​ការពារ​ខ្លួន​ពី​បញ្ហា​រលាក​អញ្ចាញ​ធ្មេញ​ដោយ​៖ ១. ទម្លាប់​អនាម័យ​មាត់​ធ្មេញ ​ជា​វិធី​​ល្អ​បំផុត​បង្ការ​ជំងឺ​នេះ​ហើយ​ចំណុច​សំខាន់​ទាំង​៣ យើង​​គួរ​ចង​ចាំ ​រួម​មាន ​ដុស​សម្អាត​ធ្មេញ​យ៉ាង​តិច ២ដង/ថ្ងៃប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ និង​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។ ២. ក្រៅ​ពី​នេះ​ ការ​សម្អាត​ធ្មេញ​ឲ្យ​បាន​ស្អាត​ល្អ​ជាមួយ​ច្រាស​ដុស​ធ្មេញ​ និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ ​ត្រូវ​ចំណាយ​ពេល​ពី​ ៣-​៥ ​នាទី។ ការ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​មុន​នឹង​ដុស​សម្អាត​ធ្មេញ​ ​អាច​ជួយ​សម្អាត​កម្ទេច​កំទី​ចំណី​អាហារ​នៅ​ចន្លោះ​ធ្មេញ​បាន​កាន់​តែ​ស្អាតល្អ។ ៣. គួរ​តែ​ទៅ​សម្អាត​ធ្មេញជាមួយ​ទន្តពេទ្យ ​រៀង​រាល់ ​៦-​១២​ ខែ​ម្ដង​ ហើយបើឧស្សាហ៍កើត​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ ​អាច​​ត្រូវ​សម្អាត​ធ្មេញ​ជាមួយ​ពេទ្យ​ធ្មេញ ​ឲ្យ​បាន​ញឹក​ញាប់ផង។

អំពីមន្ទីរពេទ្យយើងខ្ញុំ

មន្ទីរព្យាបាលធ្មេញ ម៉ាយស្មាយ ប្តេជ្ញាផ្តល់ការថែទាំធ្មេញដែលមានគុណភាពខ្ពស់សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ក្រុមទន្តបណ្ឌិតជំនាញរបស់យើងធានានូវការព្យាបាលដ៏ល្អបំផុតដោយផ្តោតលើសុវត្ថិភាព និងអនាម័យ។

ម៉ោងធ្វើការ
  • ថ្ងៃចន្ទ - ថ្ងៃសុក្រ: 8:00 ព្រឹក - 6:00 ល្ងាច
  • ថ្ងៃសៅរ៍ - ថ្ងៃអាទិត្យ: 8:00 ព្រឹក - 5:00 ល្ងាច
ទំទាក់ទំទងយើងខ្ញុំ
  • ផ្ទះលេខ96C ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  • 012 994 704 / 088 31 32 168
  • info@mysmile.com
ទីតាំងមន្ទីរពេទ្យ

© 2024 My Smile Dental Clinic. All rights reserved.