ការថតអិចស្រេធ្មេញ

Dental X-rays (Radiography)

ការថតអិចស្រេធ្មេញ

ការថតអិចស្រេធ្មេញ គឺជាការត្រួតពិនិត្យសុខភាពធ្មេញបន្ថែម ដោយប្រើរូបភាពអេឡិចត្រូនិច ដែលជួយឲ្យពេទ្យអាចមើលឃើញបញ្ហាធ្មេញ និងឆ្អឹងខាងក្នុង ដែលភ្នែកមិនអាចមើលឃើញបានផ្ទាល់។ វាជាផ្នែកសំខាន់នៃការពិនិត្យ និងរៀបចំផែនការព្យាបាល។

🧠 តើអិចស្រេធ្មេញអាចមើលឃើញអ្វីខ្លះ? - ធ្មេញរលួយនៅខាងក្នុង ឬចន្លោះធ្មេញ - បញ្ហារចនាសម្ព័ន្ធឆ្អឹងថ្នម និងឆ្អឹងផ្នែកខាងក្រោម - ទំហំណិងស្ថានភាពធ្មេញជាប់ ឬកំពុងដុះ - ដំណើរការចេញរបស់អ៊ីមផ្លង់ ឬធ្មេញជំនួស - រោគសញ្ញារលាកក្នុងឬសធ្មេញ (Root infection) ✅ អត្ថប្រយោជន៍នៃការថតអិចស្រេធ្មេញ៖ - រកឃើញបញ្ហាដែលមិនអាចមើលឃើញដោយភ្នែក - ជួយឲ្យពេទ្យបង្កើតផែនការព្យាបាលបានត្រឹមត្រូវ - សុវត្ថិភាពខ្ពស់ ដោយមានកម្រិតកាំរស្មីទាប - ប្រើពេលខ្លី គ្មានការឈឺចាប់ 🕒 តើត្រូវថតអិចស្រេញឹកញាប់ប៉ុណ្ណា? - ជាទូទៅ អាចធ្វើបាន ១ ដងក្នុងរយៈពេល ១ឆ្នាំ - បើមានការព្យាបាលបន្ត (ដូចជា Root canal, Implant) ប្រហែលត្រូវថតច្រើនជាងនេះ 📌 កុំបារម្ភអំពីសុវត្ថិភាព — ការថតអិចស្រេសម្រាប់ធ្មេញប្រើកាំរស្មីក្នុងកម្រិតទាប ធានាសុវត្ថិភាពសម្រាប់អ្នកគ្រប់រូប។ 📅 កក់ពេលឥឡូវនេះ ដើម្បីពិនិត្យធ្មេញជាមួយសេវាថតអិចស្រេ និងទទួលបានការថែទាំសុខភាពមាត់ប្រកបដោយវិជ្ជាជីវៈ!

សំណួរដែលសួរញឹកញាប់

- ដុសធ្មេញ ២ដងក្នុងមួយថ្ងៃ ជាមួយនឹងទឹកដុសធ្មេញដែលមាន fluoride - ប្រើខ្សែសម្រាប់សម្អាតចន្លោះធ្មេញ (flossing) រៀងរាល់ថ្ងៃ - ជៀសវាងអាហារស្ករជាតិខ្ពស់ និងភេសជ្ជៈកករ - ផឹកទឹកច្រើន និងរក្សាផលិតភាពទឹកមាត់ - ជៀសវាងការប្រើថ្នាំជក់ និងជាតិស្រវឹង

មានមូលហេតុច្រើនយ៉ាងបណ្តាលអោយមានក្លិនមាត់មិនល្អ ប៉ុន្តែមូលហេតុចំបងបំផុតគឺ បណ្តាលពីការកើនឡើងនៃមេរោគក្នុងមាត់។ វិធីងាយស្រួលបំផុតដើម្បីការពារ ការកើនឡើងនៃមេរោគគឺត្រូវដុសធ្មេញ និងសម្អាតអណ្តាត ទាក់អំបោះតាមចន្លោះធ្មេញ និងទៅជួបពេទ្យធ្មេញអោយបានញឹកញាប់រៀងរាល់ ៦ខែម្តង។

មានវិធី ២-៣យ៉ាង ដើម្បីពិសោធន៏អោយដឹងពីក្លិនមាត់ ដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯង។ អ្នកអាចអោយមិត្តភ័ក្រ្តជិតស្និទ្ធ ឬ មនុស្សជាទីស្រលាញ់ហិតក្លិនដង្ហើមអ្នក តែវិធីនេះអាចជាវិធីមិនងាយស្រួល ឬ អាចអោយយើងមានអារម្មណ៍ខ្មាស់អៀន។ លោកអ្នកអាចសាកល្បងលិឍខ្នងដៃខ្លួនឯង ទុកអោយទឹកមាត់ស្ងួត ហើយហិតក្លិន។ បើសិនលើខ្នងដៃមានក្លិនអាក្រក់ វាអាចជាសញ្ញានៃការធំក្លិនមាត់។ វិធីងាយមួយទៀតគឺ យកដុំសំឡីជូតអូសលើអណ្តាត ហើយហិតមើល បើសិនមានក្លិនអាក្រក់គឺអ្នកមានបញ្ហាក្លិនមាត់ហើយ។
អំពីមន្ទីរពេទ្យយើងខ្ញុំ

មន្ទីរព្យាបាលធ្មេញ ម៉ាយស្មាយ ប្តេជ្ញាផ្តល់ការថែទាំធ្មេញដែលមានគុណភាពខ្ពស់សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ក្រុមទន្តបណ្ឌិតជំនាញរបស់យើងធានានូវការព្យាបាលដ៏ល្អបំផុតដោយផ្តោតលើសុវត្ថិភាព និងអនាម័យ។

ម៉ោងធ្វើការ
  • ថ្ងៃចន្ទ - ថ្ងៃសុក្រ: 8:00 ព្រឹក - 6:00 ល្ងាច
  • ថ្ងៃសៅរ៍ - ថ្ងៃអាទិត្យ: 8:00 ព្រឹក - 5:00 ល្ងាច
ទំទាក់ទំទងយើងខ្ញុំ
  • ផ្ទះលេខ96C ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  • 012 994 704 / 088 31 32 168
  • info@mysmile.com
ទីតាំងមន្ទីរពេទ្យ

© 2024 My Smile Dental Clinic. All rights reserved.