ការពិនិត្យធ្មេញ

Dental Check-up

ការពិនិត្យធ្មេញ

ការពិនិត្យធ្មេញគឺជាដំណាក់កាលដ៏សំខាន់ក្នុងការថែរក្សាសុខភាពមាត់ និងធ្មេញឱ្យបានល្អ និងប្រសើរឡើង។ វាជាការមិនឈឺចាប់ និងប្រើពេលខ្លី តែមានអត្ថប្រយោជន៍យ៉ាងច្រើន។ ការពិនិត្យធ្មេញមិនត្រឹមតែសម្រាប់អ្នកមានបញ្ហាធ្មេញទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នាដែលចង់ការពារ និងរក្សាធ្មេញឱ្យនៅល្អបំផុតក្នុងរយៈពេលវែង។

អ្វីដែលពេទ្យធ្មេញធ្វើនៅពេលពិនិត្យ៖ ✅ ពិនិត្យសភាពធ្មេញ៖ រកការរលួយ បាក់ ករឡេត ឬការបាត់បង់ធ្មេញ ✅ ពិនិត្យសាច់មាត់ (ហ្គាំ)៖ រកឃើញការរលាក ឈឺឆ្អាល ឬជំងឺសាច់មាត់ ✅ ថតរូប X-ray ប្រសិនបើចាំបាច់ ដើម្បីពិនិត្យអ្វីដែលមើលមិនឃើញដោយភ្នែក ✅ ផ្ដល់ដំបូន្មានអំពីការលាងធ្មេញ ឧបករណ៍ប្រើ និងចំណីអាហារ ✅ រៀបចំផែនការព្យាបាល ប្រសិនបើមានបញ្ហាត្រូវការកែសំរួល អត្ថប្រយោជន៍នៃការពិនិត្យធ្មេញ៖ ✨ រកឃើញបញ្ហាចាប់ផ្តើមពីដើម មុនពេលវាធ្ងន់ ✨ ជៀសវាងការចំណាយថ្លៃព្យាបាលច្រើននៅពេលក្រោយ ✨ រក្សាសំណាញ់ធ្មេញឱ្យមានសភាពល្អ និងស្អាត ✨ ជួយឱ្យមានស្នាមញញឹមស្រស់ស្អាត និងមានទំនុកចិត្ត យើងណែនាំឱ្យធ្វើការពិនិត្យធ្មេញ៖ 📌 រាល់ ៦ ខែម្ដង ឬ ២ដងក្នុងមួយឆ្នាំ ដើម្បីបង្ការបញ្ហាអនាគត 🗓️ កុំរងចាំរហូតដល់ធ្មេញឈឺទើបទៅពេទ្យ! កក់ពេលជួបពេទ្យធ្មេញឥឡូវនេះ ដើម្បីរក្សាសុខភាពមាត់របស់អ្នកឲ្យល្អជានិច្ច។

សំណួរដែលសួរញឹកញាប់

មានមូលហេតុច្រើនយ៉ាងបណ្តាលអោយមានក្លិនមាត់មិនល្អ ប៉ុន្តែមូលហេតុចំបងបំផុតគឺ បណ្តាលពីការកើនឡើងនៃមេរោគក្នុងមាត់។ វិធីងាយស្រួលបំផុតដើម្បីការពារ ការកើនឡើងនៃមេរោគគឺត្រូវដុសធ្មេញ និងសម្អាតអណ្តាត ទាក់អំបោះតាមចន្លោះធ្មេញ និងទៅជួបពេទ្យធ្មេញអោយបានញឹកញាប់រៀងរាល់ ៦ខែម្តង។

មានវិធី ២-៣យ៉ាង ដើម្បីពិសោធន៏អោយដឹងពីក្លិនមាត់ ដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯង។ អ្នកអាចអោយមិត្តភ័ក្រ្តជិតស្និទ្ធ ឬ មនុស្សជាទីស្រលាញ់ហិតក្លិនដង្ហើមអ្នក តែវិធីនេះអាចជាវិធីមិនងាយស្រួល ឬ អាចអោយយើងមានអារម្មណ៍ខ្មាស់អៀន។ លោកអ្នកអាចសាកល្បងលិឍខ្នងដៃខ្លួនឯង ទុកអោយទឹកមាត់ស្ងួត ហើយហិតក្លិន។ បើសិនលើខ្នងដៃមានក្លិនអាក្រក់ វាអាចជាសញ្ញានៃការធំក្លិនមាត់។ វិធីងាយមួយទៀតគឺ យកដុំសំឡីជូតអូសលើអណ្តាត ហើយហិតមើល បើសិនមានក្លិនអាក្រក់គឺអ្នកមានបញ្ហាក្លិនមាត់ហើយ។
អំពីមន្ទីរពេទ្យយើងខ្ញុំ

មន្ទីរព្យាបាលធ្មេញ ម៉ាយស្មាយ ប្តេជ្ញាផ្តល់ការថែទាំធ្មេញដែលមានគុណភាពខ្ពស់សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ក្រុមទន្តបណ្ឌិតជំនាញរបស់យើងធានានូវការព្យាបាលដ៏ល្អបំផុតដោយផ្តោតលើសុវត្ថិភាព និងអនាម័យ។

ម៉ោងធ្វើការ
  • ថ្ងៃចន្ទ - ថ្ងៃសុក្រ: 8:00 ព្រឹក - 6:00 ល្ងាច
  • ថ្ងៃសៅរ៍ - ថ្ងៃអាទិត្យ: 8:00 ព្រឹក - 5:00 ល្ងាច
ទំទាក់ទំទងយើងខ្ញុំ
  • ផ្ទះលេខ96C ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  • 012 994 704 / 088 31 32 168
  • info@mysmile.com
ទីតាំងមន្ទីរពេទ្យ

© 2024 My Smile Dental Clinic. All rights reserved.